(VOV World)_ក្នុងសប្ដាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស ទទួលបាន
សំបុត្រ និងទូរស័ព្ទចំនួន ៣២៥ ពីបរទេសនិងតំបន់ដែនដីចំនួន ៤០លើទូទាំងពិភព
លោក។ សូមអរគុណមិត្តអ្នកស្ដាប់ទាំងឡាយដែលបានផ្ញើរសំបុត្រនិងទូរសព្ទមកដល់
យើងខ្ញុំ។
ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ តាមសំណូមពររបស់មិត្តសុភ័ក្ក ពី
រាជធានីភ្នំពេញ (កម្ពុជា) យើងខ្ញុំនឹងឧទ្ទេសនាមអំពីរូបសណ្ឋានបណ្ដុះបណ្ដាលមុខ
របរសំរាប់ពលករនៅខេត្ត Soc Trang(ភាគខាងត្បូងវៀតណាម) ជាតំបន់ ដែលមាន
ជនរួមជាតិ ខ្មែររស់នៅជាច្រើនកុះករ។
មិតសុខភ័ក្គនិងបណ្ដាមិត្តអ្នកស្ដាប់ជាមេត្រី!
អនុវត្ត កម្មវិធីជួយឧបត្ថម្ភផ្ទះនៅ ដីនៅ និងដីផលិតកម្ម សំរាប់ ជនរួមជាតិខ្មែរ
ក្រីក្រតាមសេចក្ដី សម្រេចចិត្ត លេខ៧៤ របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម ក្នុងឆ្នាំ ២០១២កន្លងទៅ រួមជាមួយការផ្តល់ដីនៅសំរាប់គ្រួសារចំនួន ១៤០០គ្រួ និង
ផ្តល់ដីផលិតកម្មសំរាប់គ្រួសារក្រីក្រចំនួន ៣៦០គ្រួ ខេត្ត Soc Trangបានកសាងរូប
សណ្ឋាន បណ្ដុះបណ្ដាលវិជ្ជាជីវះ និងបង្កើតការងារធ្វើស្ថិរភាពសំរាប់ពលករចំនួន
ជាង ១៧០០នាក់។
|
ខេត្ត Soc Trangបានកសាងរូប សណ្ឋាន បណ្ដុះបណ្ដាលវិជ្ជាជីវះ និងបង្កើតការងារធ្វើស្ថិរភាពសំរាប់ពលករចំនួន ជាង ១៧០០នាក់(internet) |
មុននេះ ៥ឆ្នាំ គ្រួសារបង Quach Van Then ជនជាតិខ្មែរ នៅ ខ័ណ្ឌទី២ ទីរួម ខេត្ត
Vinh Chau ខេត្ត Soc Trangជួបការលំបាកជាច្រើន ជីវភាពរស់នៅ របស់ គ្រួសារផ្អែក
ទៅ លើការរត់ម៉ូតូឌុបរបស់បងតែប៉ុណ្ណោះ។ ឃើញបាននូវស្ថាន ភាពលំបាកដូច្នេះ
រដ្ឋ អំណាចតំបន់បានពិនិត្យនិងជ្រើសរើសបងចូលរៀនវិជ្ជាជីវះ នៅសាលាជាន់ខ្ពស់
បណ្ដុះបណ្ដាលវិជ្ជាជីវះ Soc Trang ។ ក្រោយពីចេញពីសាលារៀន បងបានសម្រេច បើកហាងជួសជុលម៉ូតូ។
នាបច្ចុប្បន្ន ហាងជួសជុលម៉ូតូរបស់បង Then បានក្លាយទៅជាហាងមាន ភ្ញៀវ
ច្រើនក្នុងតំបន់។ មិនគ្រាន់តែបង្កើតការងារធ្វើស្ថិរភាពសំរាប់គ្រួសារប៉ុណ្ណោះទេ ថែម
ទាំង បងបានបង្កើតការងារធ្វើសំរាប់ពលករនានា ក្នុងតំបន់ជាមួយចំណូលជាង៣ លានដុងក្នុង១ខែ។ បង Quach Van Then បានអោយដឹងថា៖
“ក្រោយពីរៀនវិជ្ជាជីវះនោះ ខ្ញុំបានបើកហាងជួសជុលម៉ូតូនេះដើម្បីរកស៊ី ការ
អភិវឌ្ឍន៍ សេដ្ឋកិច្ចគ្រួសារ។ ទន្ទឹមនឹងនោះ ខ្ញុំក៏បង្កើតការ ងារធ្វើ សំរាប់បងប្អូបមួយ ចំនួននៅទីនេះផងដែរ។”
ដោយប្រភពទុនចំនួន ៣,៥ពាន់លានដុង របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ខេត្ត
Soc Trangបានកសាងផែនការបណ្ដុះបណ្ដាលមុខវិជ្ជាជីវះ សំរាប់ពលករខ្មែរចំនួន
១ ៧០០នាក់។ ក្នុងរយះពេលសិក្សានេះ បណ្ដាពលករត្រូវបានលើកលែងប្រាក់ បង់
ថ្លៃ សិក្សារទាំងស្រុង។ បន្ទាប់ពីការសិក្សារ ពលករភាគច្រើន ស្វែងរកបានការងារធ្វើ
ស្ថិរភាព នៅក្នុងបណ្ដាមណ្ឌលសេដ្ឋកិច្ចនៅក្នុងនិងក្រៅខេត្ត។ លោក Vo Minh Chien លេខាគណះកម្មាធិការបក្ស ខេត្ត Soc Trang បានអោយដឹងថា៖កម្មវិធីកាត់បន្ថយភាព
ក្រីក្រដោយ រូបសណ្ឋានបណ្ដុះបណ្ដាលវិជ្ជាជីវះបានផ្តល់មកប្រសិទ្ធិភាពខ្ពស់។
“គណះកម្មាធិការបក្សខេត្តយកចិត្តទុកដាក់ជាពិសេស ដល់ការបង្កលក្ខណះសំ
រាប់ ពលករខ្មែរក្រីក្រ បានបណ្ដុះបណ្ដាវិជ្ជាជីវះ មានការងារធ្វើស្ថិរភាពក្នុងនិងក្រៅ
ប្រទេស។”
ក្រៅពីបណ្ដាយុវជនដែលបានបណ្ដុះបណ្ដាលវិជ្ជាជីវះ ស្វែងរកការងារធ្វើនៅក្នុង
តំបន់ និងខេត្ត ទីក្រុងនានា នៅក្នុងទូទាំងប្រទេស យុវជនជាជនជាតិ ខ្មែរជាច្រើននៅ បានជ្រើសរើសទៅធ្វើពលកម្មនៅឯបរទេស ដើម្បីមានចំណូលខ្ពស់ជាង ជួយឧបត្ថម្ភ
គ្រួសារទៀតផង។ លោក Tran Lieu នៅឃុំ Lieu Tu ស្រុក Tran De មានកូនទៅធ្វើការ នៅឯបរទេស បានអោយដឹងថា៖កាលពីថ្ងៃទៅធ្វើការនៅឯបរទេសមក កូនប្រុសខ្ញុំ
បានផ្ញើរ ប្រាក់មកគ្រួសារដើម្បីសង់បំណុល និងធ្វើដើមទុនលក់ដូរ។ ដោយពឹងផ្អែក
ទៅលើចំនួន ទឹកប្រាក់នោះ គ្រួសារលោកបានរួចផុតពីស្ថានភាពក្រីក្រ ជីវភាព រស់
នៅស្ថិរភាព។ លោក Tran Lieuបានអោយដឹងថា៖
“ រដ្ឋ យកចិត្តទុកដាក់ជាច្រើន ដល់ជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរ ដើម្បីលើក
ស្ទុយជីវភាពរស់នៅ។ មុននេះ ប្រជាជនខ្វះការងារធ្វើ បច្ចេកទេស ប៉ុន្តែ បន្ទាប់ ពីពេល បានបណ្ដុះបណ្ដាលមុខវិជ្ជាជីវះ យុវជន យុវនារីខ្មែរ ស្វែងរកបាន ការងារធ្វើស្ថិរភាព។”
តាមគណះកម្មាធិការជនជាតិខេត្ត Soc Trangថា អាស្រ័យដោយការអនុវត្តល្អនូវបណ្ដា
កម្មវិធី គោលដៅជាតិអំពីការកាត់បន្ថយភាពក្រីក្រ បានជា ខេត្ត Soc Trangបាន ជួយ
គ្រួសារ ខ្មែរជាងពីរពាន់គ្រួរួចផុតពីភាពក្រីក្រ ក្នុង១ឆ្នាំ ព្រមទាំងកសាងជីវភាពរស់នៅ
កាន់ តែស្ថិរភាពនិង អភិវឌ្ឍន៍ពី១ថ្ងៃទៅមួយថ្ងៃ។
មិត្តសុខភ័ក្កនិងលោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា មិត្តពេញចិត្តជាមួយព័ត៏មានពោលខាងលើ។ យើងខ្ញុំសង្ឃឹមបន្តទទួល បានសំបុត្រនិងការរួមមតិរបស់បណ្តាមិត្ត។ សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសា ខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ ៤៥Ba Trieu
HaNoi ឬ Email: VOV5khmer.@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបាន ផ្សាយ
ឡើងវិញនៅទំព័រ Websitewww.vovworld.vn៕